Cambodia Tourism Federation

កិច្ចប្រជុំរវាងរដ្ឋ និងឯកជន

កិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍

(រាជធានីភ្នំពេញ) — នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានផ្នែករាជរដ្ឋាភិបាលនៃក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា​ លូ ម៉េង ក្នុងនាមជាសហប្រធានវិស័យឯកជន ព្រមទាំងសមាជិកសំខាន់ៗនៃសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមអាជីវកម្មក្នុងវិស័យទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ សភាពាណិជ្ជកម្ម សមាគម និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ អង្គប្រជុំបានផ្តោតសំខាន់លើសំណើរបស់វិស័យឯកជនក្នុងការបង្កើត «ក្រុមការងារថ្នាក់ជាតិកម្រិតខ្ពស់ ដើម្បីស្តារវិស័យអាកាសចរណ៍ និងទេសចរណ៍» ព្រមទាំងវិធានការជាក់ស្តែងនានា ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស កំណើនទេសចរណ៍…

១៩ សីហា ២០២៦ CTF Member Support Team អាន ៤ នាទី

(រាជធានីភ្នំពេញ) — នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានផ្នែករាជរដ្ឋាភិបាលនៃក្រុមការងារ «ខ» «ផ្នែកទេសចរណ៍» បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា​ លូ ម៉េង ក្នុងនាមជាសហប្រធានវិស័យឯកជន ព្រមទាំងសមាជិកសំខាន់ៗនៃសភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមអាជីវកម្មក្នុងវិស័យទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ សភាពាណិជ្ជកម្ម សមាគម និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

អង្គប្រជុំបានផ្តោតសំខាន់លើសំណើរបស់វិស័យឯកជនក្នុងការបង្កើត «ក្រុមការងារថ្នាក់ជាតិកម្រិតខ្ពស់ ដើម្បីស្តារវិស័យអាកាសចរណ៍ និងទេសចរណ៍» ព្រមទាំងវិធានការជាក់ស្តែងនានា ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស កំណើនទេសចរណ៍ និងការលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

យោងតាមទិន្នន័យពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៤ កំពុងប្រតិបត្តិការនៅកម្ពុជា។ ក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ ចរាចរណ៍នៃអ្នកដំណើរមានការកើនឡើង ១២% ជើងហោះហើរកើនឡើង ១១% និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនឡើង ២១%។

អង្គប្រជុំបានបញ្ចប់ទៅដោយវិជ្ជមានល្អប្រសើរ កិច្ចសហប្រតិបត្តិការប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាជាទីមោទនៈ

kmKhmer