Cambodia Tourism Federation

សង្ខេបព្រឹត្តិការណ៍

ការទូតទេសចរណ៍ និងម្ហូបអាហារ៖ ឥទ្ធិពលវប្បធម៌ និងការទូតក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ និងជាតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានចូលរួមជាវាគ្មិនកិត្តិយសនៅសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃវេទិកាពិភាក្សា ស្តីពី “ការទូតទេសចរណ៍ និងម្ហូបអាហារ៖ ឥទ្ធិពលវប្បធម៌ និងការទូតក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា” ប្រធានបទ ការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៖ ១. ការប្រើប្រាស់ “រសជាតិ” ជាភាសាសកលដើម្បីផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណខ្មែរ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច, ២. ការជំរុញច្រវាក់ផលិតកម្មក្នុងស្រុក៖ ភ្ជាប់វិស័យទេសចរណ៍ទៅនឹងការនាំចេញផលិតផលកសិកម្ម និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) តាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើជូនភ្ញៀវ និងការនាំចេញនៅនឹងកន្លែង ៣. ការបង្កើនតម្លៃបន្ថែម៖ ប្រែក្លាយម្ហូបអាហារទៅជាផលិតផលទេសចរណ៍ (Gastro-Tourism) ដែលអាចទាក់ទាញភ្ញៀវឱ្យស្នាក់នៅយូរ…

៦ កុម្ភៈ ២០២៦ CTF Member Support Team អាន ៤ នាទី

ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ និងជាតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានចូលរួមជាវាគ្មិនកិត្តិយសនៅសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃវេទិកាពិភាក្សា ស្តីពី “ការទូតទេសចរណ៍ និងម្ហូបអាហារ៖ ឥទ្ធិពលវប្បធម៌ និងការទូតក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា”

ប្រធានបទ ការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៖

១. ការប្រើប្រាស់ “រសជាតិ” ជាភាសាសកលដើម្បីផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណខ្មែរ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច,

២. ការជំរុញច្រវាក់ផលិតកម្មក្នុងស្រុក៖ ភ្ជាប់វិស័យទេសចរណ៍ទៅនឹងការនាំចេញផលិតផលកសិកម្ម និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) តាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើជូនភ្ញៀវ និងការនាំចេញនៅនឹងកន្លែង

៣. ការបង្កើនតម្លៃបន្ថែម៖ ប្រែក្លាយម្ហូបអាហារទៅជាផលិតផលទេសចរណ៍ (Gastro-Tourism) ដែលអាចទាក់ទាញភ្ញៀវឱ្យស្នាក់នៅយូរ និងចំណាយច្រើន។

kmKhmer