Cambodia Tourism Federation

សង្ខេបព្រឹត្តិការណ៍

ការសហការការងារសប្បុរសធម៌

កាលពីឆ្នាំមុន សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងក្រុមការងារនៃសភាពាណិជ្ជកម្មនានា បានរៀបចំព្រឹត្តិការណ៍រឹតចំណងមិត្តភាពអន្តរសភាពាណិជ្ជកម្ម (InterChamber Networking Event) និងបានរៃអង្គាសប្រាក់បានចំនួន ១,២០០ ដុល្លារ ជូនដល់អង្គការសប្បុរសធម៌ Little Acorns។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមនា រាត្រីនោះ បានទិញសំបុត្រផ្សងសំណាង និងបានចូលរួមចំណែកក្នុងការរៃអង្គាសថវិកានេះឡើង ដើមី្បបុព្វហេតុដ៏ប្រពៃ។ ថ្ងៃនេះ យើងខ្ញុំបានជួបពិភាក្សាជាមួយលោក Matt Baker ដើម្បីប្រគល់មូលប្បទានប័ត្រ (Cheque) និងដើម្បីស្វែងយល់បន្ថែមអំពីបេសកកម្មដ៏អស្ចារ្យដែលអង្គការសប្បុរសធម៌កំពុងអនុវត្ត។ “Little Acorns Charity” គឺជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីផ្លូវការនៅចក្រភពអង់គ្លេស ដែលរៃអង្គាសថវិកាតាមរយៈការបរិច្ចាគ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការគាំទ្រពីក្រុមហ៊ុនអាជីវកម្ម…

៦ កុម្ភៈ ២០២៦ CTF Member Support Team អាន ៤ នាទី

កាលពីឆ្នាំមុន សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងក្រុមការងារនៃសភាពាណិជ្ជកម្មនានា បានរៀបចំព្រឹត្តិការណ៍រឹតចំណងមិត្តភាពអន្តរសភាពាណិជ្ជកម្ម (InterChamber Networking Event) និងបានរៃអង្គាសប្រាក់បានចំនួន ,២០០ ដុល្លារ ជូនដល់អង្គការសប្បុរសធម៌ Little Acorns។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមនា រាត្រីនោះ បានទិញសំបុត្រផ្សងសំណាង និងបានចូលរួមចំណែកក្នុងការរៃអង្គាសថវិកានេះឡើង ដើមី្បបុព្វហេតុដ៏ប្រពៃ។

ថ្ងៃនេះ យើងខ្ញុំបានជួបពិភាក្សាជាមួយលោក Matt Baker ដើម្បីប្រគល់មូលប្បទានប័ត្រ (Cheque) និងដើម្បីស្វែងយល់បន្ថែមអំពីបេសកកម្មដ៏អស្ចារ្យដែលអង្គការសប្បុរសធម៌កំពុងអនុវត្ត។

“Little Acorns Charity” គឺជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីផ្លូវការនៅចក្រភពអង់គ្លេស ដែលរៃអង្គាសថវិកាតាមរយៈការបរិច្ចាគ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការគាំទ្រពីក្រុមហ៊ុនអាជីវកម្ម ដើម្បីជួយកុមារងាយរងគ្រោះនៅកម្ពុជាឱ្យទទួលបានការអប់រំ និងកាលានុវត្តភាពរយៈពេលវែង។ អង្គការនេះបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុកដែលគួរឱ្យទុកចិត្ត រួមទាំង អង្គការពន្លឺនៃអនាគត (Future Light Organization) នៅរាជធានីភ្នំពេញ ដោយផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព អាហាររូបត្ថម្ភ ការថែទាំសុខភាព និងការអប់រំ សម្រាប់កុមារកំព្រា កុមារត្រូវបានបោះបង់ចោល ឬកុមារដែលកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។

ការគាំទ្រពីសហគមន៍អាជីវកម្ម និងសប្បុរសជនម្នាក់ៗតាមប្រព័ន្ធអនឡាញ បានអនុញ្ញាតឱ្យ Little Acorns Charity ផ្តល់ការគាំទ្រប្រកបដោយចីរភាព និងរយៈពេលវែង ព្រមទាំងបង្កើតឱកាសផ្សេងៗ ដូចជា ការងារស្ម័គ្រចិត្ត ការអភិវឌ្ឍជំនាញ និងការចុះកម្មសិក្សា (Internships) នាពេលអនាគត នៅពេលដែលយុវជនទាំងនោះបានអភិវឌ្ឍខ្លួនតាមរយៈការសិក្សា ឆ្ពោះទៅរកជីវិតឯករាជ្យក្នុងវ័យចាស់ទុំ។ អង្គការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហការបន្តបន្ទាប់ពីសំណាក់អង្គភាព ឬបុគ្គលទាំងឡាយណាដែលបំណងគាំទ្រ រឺបរិច្ចាគ តាមភាពជាក់ស្តែង ប្រកបដោយតម្លាភាព ដែលបង្កើតនូវការផ្លាស់ប្តូរយូរអង្វែងសម្រាប់កុមារកម្ពុជា។

លោក Matt បានចំណាយពេលប្រហែលពាក់កណ្តាលនៃពេលវេលារបស់លោកនៅកម្ពុជា លោករីករាយក្នុងការពិភាក្សាជាមួយសមាជិកទាំងឡាយណាដែលមានបំណងចង់ស្វែងយល់បន្ថែម ឬស្វែងរកវិធីសាស្ត្រក្នុងការចូលរួម Little Acorns Charity ។ ប្រសិនបើចង់ជ្រាបព័ត៌មានបន្ថែម ឬចង់ឧបត្ថមតាមរយៈក្រុមការងារ សូមផ្ញើអុីមែលទៅកាន់លោក Matt តាមរយៈ៖

Email: matt@little-acorns.org.uk

WhatsApp៖ +44 (0) 7717 435341

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាពាណិជ្ជកម្មដៃគូទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍រាត្រីនោះទទួលបានជោគជ័យ រួមមាន៖ AusCham, AmCham, BritCham, CTF, EuroCham, IBC, InCham, JBAC និង PhilCham។

kmKhmer