Cambodia Tourism Federation

កិច្ចប្រជុំរវាងរដ្ឋ និងឯកជន

ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨

សិក្ខាសាលាស្តីពី "ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ - ២០២៨" ក្រោមប្រធានបទ "ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ - ២០២៨" ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារផ្នែកទេសចរណ៍ "ខ " តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ "ខ " និងបានធ្វើជាវាគ្មិនកិត្តិយស តំណាងផ្នែកឯកជនផងដែរ។ សិក្ខាសាលានេះមានគោលបំណង៖១. កំណត់ទីផ្សារទេសចរណ៍អាទិភាព និងទីផ្សារដែលមានសក្តានុពលសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២៧-២០២៨២.…

៤ ឧសភា ២០២៦ CTF Member Support Team អាន ៤ នាទី

    សិក្ខាសាលាស្តីពី “ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ – ២០២៨” ក្រោមប្រធានបទ “ការវាយតម្លៃ និងការកំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ឆ្នាំ២០២៧ – ២០២៨” ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារផ្នែកទេសចរណ៍ “ខ ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ “ខ ” និងបានធ្វើជាវាគ្មិនកិត្តិយស តំណាងផ្នែកឯកជនផងដែរ។

    សិក្ខាសាលានេះមានគោលបំណង៖
    ១. កំណត់ទីផ្សារទេសចរណ៍អាទិភាព និងទីផ្សារដែលមានសក្តានុពលសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២៧-២០២៨
    ២. ស្វែងយល់អំពីនិន្នាការធ្វើដំណើរដែលជះឥទ្ធិពលលើតម្រូវការទេសចរណ៍ក្នុងស្រុក
    ៣. ពិនិត្យមើលបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងតម្លៃ
    ៤. ពិនិត្យលើការយល់ឃើញរបស់ភ្ញៀវទេសចរ ការយល់ច្រឡំផ្សេងៗ និងឧបសគ្គក្នុងការកក់ការធ្វើដំណើរ និង
    ៥. ដាក់ចេញនូវអនុសាសន៍ជាក់ស្ដែង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទេសចរណ៍របស់កម្ពុជា។

    kmKhmer