Cambodia Tourism Federation

កិច្ចប្រជុំរវាងរដ្ឋ និងឯកជន

កិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

សហប្រធានក្រុមការងារផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំ "ក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន" កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលផ្នែកឯកជនរួមមាន៖ ១. បញ្ហាទីផ្សារទេសចរណ៍នៅរុស្សី និងឥណ្ឌា, ២. ការលើកលែងពន្ធសម្រាប់ប្រតិបត្តិករទេសចរណ៍អាជីវកម្ម, ៣. បញ្ហាពន្ធអាករពិសេសសម្រាប់វិស័យទេសចរណ៍, ៤. បញ្ហាទិដ្ឋាការធុរកិច្ច, ៥.…

១ មេសា ២០២៦ CTF Member Support Team អាន ៤ នាទី

សហប្រធានក្រុមការងារផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំ “ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន”


កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលផ្នែកឯកជនរួមមាន៖

១. បញ្ហាទីផ្សារទេសចរណ៍នៅរុស្សី និងឥណ្ឌា,

២. ការលើកលែងពន្ធសម្រាប់ប្រតិបត្តិករទេសចរណ៍អាជីវកម្ម,

៣. បញ្ហាពន្ធអាករពិសេសសម្រាប់វិស័យទេសចរណ៍,

៤. បញ្ហាទិដ្ឋាការធុរកិច្ច,

៥. បញ្ហារដ្ឋបាលដែលធ្វើឱ្យប៉ះពាល់ដល់ពេលវេលានៃការហោះហើរ,

៦. បញ្ហាតម្លៃបន្ទប់អាផាតមិន,

៧. បញ្ហានៃការគ្រប់គ្រងកាកសំណល់ និងអនាម័យនៅកម្ពុជា,

៨. បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យចញ្ចើមផ្លូវ និង

៩. បញ្ហាតម្លៃសេវានៅមាត់ច្រកព្រំដែនកម្ពុជា-វៀតណាមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកទេសចរណ៍។

kmKhmer