Cambodia Tourism Federation

សង្ខេបព្រឹត្តិការណ៍

ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ កម្ពុជា-ហៃគូ លើកទី ៣ ឆ្នាំ ២០២៦

ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ កម្ពុជា-ហៃគូ លើកទី ៣ ឆ្នាំ ២០២៦ សហព័ន្ធទេសចរណ៍កម្ពុជា មានកិត្តិយសយ៉ាងជ្រាលជ្រៅ ដែលបានទទួលការអញ្ជើញពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់តំណាងឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា រួមមាន៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ភោជនីយដ្ឋានយីសាង (Yisang) និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានា ទៅកាន់ក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូលរួមក្នុង «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ កម្ពុជា-ហៃគូ…

២៤ ឧសភា ២០២៦ CTF Member Support Team អាន ៤ នាទី

ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ កម្ពុជា-ហៃគូ លើកទី ៣ ឆ្នាំ ២០២៦

សហព័ន្ធទេសចរណ៍កម្ពុជា មានកិត្តិយសយ៉ាងជ្រាលជ្រៅ ដែលបានទទួលការអញ្ជើញពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់តំណាងឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា រួមមាន៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ភោជនីយដ្ឋានយីសាង (Yisang) និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានា ទៅកាន់ក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូលរួមក្នុង «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ កម្ពុជា-ហៃគូ លើកទី ៣ ឆ្នាំ ២០២៦» ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦។

បេសកកម្មនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ និងវប្បធម៌កម្ពុជា នៅក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន ដោយមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈ យុទ្ធនាការរដូវបៃតង (Green Season Campaign) ជាមួយសកម្មភាពសម្តែងសិល្បៈវប្បធម៌ សកម្មភាពទេសចរណ៍ និងការរៀបចំពិព័រណ៍ផលិតផលកម្ពុជា នៅតំបន់ផ្លូវដើរប្រវត្តិសាស្ត្រឈីឡូវ (Qilou Pedestrian Street) នៃក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

kmKhmer