ឧកញ៉ា ឌិន សុមេធារឹទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា(CTF) បានចូលរួមជាវាគ្មិនកិត្តិយសនៅសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃវេទិកាពិភាក្សា ស្តីពី “យុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា”
ប្រធានបទក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍រួមមាន៖
១. បង្កើតអោយមានការយល់ឃើញស្របគ្នារវាងស្ថាប័នរដ្ឋ និងឯកជនក្នុងការកំណត់គោលដៅទីផ្សារ ទិសដៅសកម្មភាព ដៃគូអាទិភាព និងខ្លឹមសារផ្សព្វផ្សាយ,
២. ទទួលបាននូវគំនិត និងទស្សនៈចម្រុះថ្មីៗ ដើម្បីជាជម្រើសសម្រាប់ថា្នក់ដឹកនាំ ក្រសួង និងស្ថាប័នពាក់ព័ន្ធ យកទៅពិចារណាក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់,
៣. បង្កើតអោយមានការសន្ទនាកាន់តែជិតសិ្នទ្ធរវាង ស្ថាប័នរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ដើម្បីស្វែងរកចំណុចប្រសព្វ ដែលបម្រើអោយកិច្ចសហប្រតិបត្តិការនាពេលអនាគត ៤. ពញាក់ស្មារតីដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ពីសារៈសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយ ទេសចរណ៍ទាំងអស់គ្នា។