ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)
ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន, វិភាគ និងវាយតម្លៃលើស្ថិតិទេសចរណ៍ ស្ថានភាពទេសចរណ៍ ក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានា ក៏ដូចជាកាលានុវត្តភាព ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និង រយៈពេលមធ្យម ដែលជាទិសដៅការងារបន្ត។