ឧកញ៉ា ប្រធានCambodia Tourism Federation បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតី H.E. Huot Hak, ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)
ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន, វិភាគ និងវាយតម្លៃលើTourism Statistics ស្ថានភាពទេសចរណ៍ ក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានា ក៏ដូចជាកាលានុវត្តភាព ដើម្បីដាក់ចេញនូវCore Strategic Pillarsគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និង រយៈពេលមធ្យម ដែលជាទិសដៅការងារបន្ត។